US states still in the Paris Agreement despite Trump pull out

,

Thmey Thmey Media Online, Bonn, Germany

SUMMARY: Exclusive interview with Obama's climate negotiator Paul Bodnar showing how many Americans are making pledges and US state governments are committing to the Paris Climate Agreement after President Donald Trump pulled the country out the accord.    
 
ទោះជា​​ប្រធានាធិបតីអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស (Paris Agreement) បណ្តា​ទីក្រុង និង​រដ្ឋ​ជាច្រើន​ជាពិសេស​កាលីហ្វ័រ​នីញ៉ា​មិនបាន​បោះបង់​ការប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឡើយ​។ អតីត​អ្នកចរចារឿងអាកាស​ធាតុ​ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​បញ្ជាក់​ផងដែរ​ថា អាមេរិក មិន​បោះបង់​ទំនួល​ខុសត្រូវ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឡើយ​។​
 
អាមេរិក​នៅតែ​បញ្ជូន​ប្រតិភូ​របស់ខ្លួន​មក​ចូលរួម​ក្នុង​ក្នុង​ចរចាក្នុងសន្និសីទអង្គការសហប្រ​ជា​ជាតិស្តីពីការប្រែប្រួលអាកាស​ធាតុលើកទី ២៣ (COP23) ខណៈដែល​បណ្តា​មេដឹកនាំ​អាមេរិក​តំណាង​រដ្ឋ ទីក្រុង និង​ក្រុមហ៊ុន​អាមេរិក​បង្កើត​យុទ្ធនាកា​រ​មួយ​មាន​ឈ្មោះថា America’s Pledge ដើម្បី​ប្រាប់​ពិភពលោក​ថា អាមេរិក​មិន​បែរខ្នង​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ឡើយ ទោះ​រដ្ឋបាល ដូ​ណា​ល់ ត្រាំ សម្រេច​ដកចេញ​កាលពី​ខែមិថុនា​កន្លងទៅ​ក៏ដោយ​។ 
 
​អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា Jerry Brown និង​បេសកជន​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ទីក្រុង និង​ការប្រែប្រួល​អាកាសធាតុ បានប្រកាស​ពី​គម្រោង America’s Pledge នៅក្នុង​ស​ន្នី​សីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ អតីត​អ្នកចរចា​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៃ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក Paul Bodnar បាន​ថ្លែង​ដូច្នេះ​៖ «​ខ្ញុំ​បានធ្វើ​ការងារ​ជាមួយ​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Michael Bloomberg និង អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​Jerry Brown  និង​បណ្តា​មេដឹកនាំ​ផ្សេងទៀត ដើម្បី​បង្ហាញ​ទៅ​ពិភពលោក​ថា អាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​ចូលរួម​ជាមួយ​ពិភពលោក​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​»​។ 
 
​អ្នកការទូត​រូបនេះ​បន្តបាន​បន្តថា បណ្តា​ទីក្រុង និង​រដ្ឋ​រួមទាំង​ក្រុមហ៊ុន​ធំៗ​ដែល​បន្ត​ប្តេជ្ញាចិត្ត​គាំទ្រ​កិច្ចព្រមព្រៀង​ប្រែ​ប្រូ​ល​អាកាសធាតុ​នោះ​នឹង​បន្ត​ប្រឹងប្រែង​បន្ត​កាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ច​ទៅកាន់​បរិយាកាស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​
 
 «​តាមពិតទៅ បណ្តា​រដ្ឋ និង​ទីក្រុង​ដែល​បានប្រកាស​គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​កម្រិត​ទំហំ​នៃ​ការបញ្ចេញ​ថាមពល​ឧស្ម័ន​កាបូ​និ​ច​ទៅកាន់​បរិយាកាស​។ ដូច្នេះ​សារ​របស់ខ្ញុំ​គឺ យើង​នៅទីនេះ​។ យើង​នៅក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​»​។  នេះ​ជាស​ម្តី​របស់លោក Paul Bodnar ឆ្លើយក្នុងបទសម្ភាសន៍ជា​មួយ​អ្នកសារព័ត៌មាន​ថ្មីៗ​ពាក់ព័ន្ធ​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ។​
 
​លោក Bodnar បាន​បន្តថា វា​ជា​ពេលដែល​ត្រូវ​បញ្ចប់​នយោបាយ​ការទូត​អាកាសធាតុ ដែល​គ្រប់គ្នា​ផ្តោត​តែ​លើ​ការចរចា​ឥត​ឈប់​ពី​បញ្ហា​ប្រឈម​។ វា​ជា​ពេលដែល​គ្រប់គ្នា​ត្រូវ​ចាប់ផ្តើម​ចាប់ដៃគ្នា​ដើម្បី​ដោះស្រាយ​ប​ញ្ហ​ប្រែប្រួល​អាកាសធាតុ​សកល​នេះ​៕